ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃ និងធ្វើការប្រគល់-ទទួល លើកិច្ចការងារប្រមូលសម្អាតសំរាមក្នុងក្រុងសំរោង
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ ២០២៣

នៅរសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣, លោក ជូ អេងឡាយ ប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានចូលរួមកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃ និងធ្វើការប្រគល់-ទទួល លើកិច្ចការងារប្រមូលសម្អាតសំរាមក្នុងក្រុងសំរោង ដែលដឹកនាំដោយលោក ប៊ុត វ៉ានដេត អភិបាលរងក្រុង ជាតំណាងលោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោង និងមានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត គណៈកម្មការលទ្ធកម្មនៃរដ្ឋបាលក្រុងសំរោង៕

ព័ត៌មានទាក់ទង